តើព័ត៌មានអ្វីខ្លះដែលយើងត្រូវការក្នុងដំណើរការនេះ?

ក្នុងករណីមានការចូលរួមពីអ្នកជំងឺក្នុង កម្មវិធី Max Access Solution (MAS) យើងខ្ញុំប្រមូល រក្សាទុក និងដំណើរការទិន្នន័យផ្ទាល់ខ្លួន(“ដំណើរការរួម) ដូចខាងក្រោម៖

(“ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករួមគ្នា )

សម្រាប់យើងខ្ញុំផ្តល់ការគាំទ្រ និងការថែទាំសុខភាពគ្រប់គ្រាន់ យើងខ្ញុំនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនយ៉ាងសម្ងាត់ដូចខាងក្រោម ៖

(“ទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នករួមគ្នា )

តើយើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដោយរបៀបណា និងហេតុអ្វី?

យើងខ្ញុំប្រមូលទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដោយផ្ទាល់ពីលោកអ្នក អ្នកមើលថែទាំសុខភាពបរបស់អ្នក និង/ឬ វេជ្ជបណ្ឌិតរបស់អ្នក នៅពេលលោកអ្នកដាក់ពាក្យចូលរួមជាអ្នកជំងឺនៅក្នុងកម្មវិធី MAS របស់យើង។យើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួននិងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖

(“គោលបំណងរួម)

យើងខ្ញុំអាចប្រើទិន្នន័យរបស់អ្នកតាមលក្ខណៈសរុប និងមិនកំណត់អត្តសញ្ញាណសម្រាប់ការបោះពុម្ពផ្សាយទេ។ ហើយនេះមានន័យថាទិន្នន័យណាមួយដែលអាចកំណត់អត្តសញ្ញាណលោកអ្នក (ឧទាហរណ៍ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន) នឹងត្រូវលុបចេញដូច្នេះគ្មាននរណាម្នាក់នឹងអាចភ្ជាប់ទិន្នន័យរបស់អ្នកជាមួយលោកអ្នកបានទេ។

តើយើងខ្ញុំនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកជូនដល់អ្នកណា?

យើងខ្ញុំអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួននិង/ឬទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកជូនដល់៖

ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នក ក៏ត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យដែលការពារផ្អែកតាមគេហទំព័រដែលត្រូវរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក។

យើងខ្ញុំនឹងមិនបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដល់ភាគីទីបីផ្សេងទៀតដោយគ្មានការយល់ព្រមពីលោកអ្នកទេ។ យើងខ្ញុំនឹងការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន និង/ឬ ទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នក និងធានាថាត្រូវរក្សាទុកទិន្នន័យដោយសុវត្ថិភាព។

តើមានផលវិបាកអ្វីខ្លះ ដល់លោកអ្នកដែលមិនយល់ព្រមចំពោះការធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់នេះ?

ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នកនៅក្នុងលិខិតជូនដំណឹងអំពីទិន្នន័យផ្ទាល់ខ្លួននេះទេ លោកអ្នកប្រហែលជាមិនអាចចូលរួមក្នុងកម្មវិធីអង្គការមូលនិធិម៉ាក The Max Foundation បានទេ។

សិទ្ធិការពារទិន្នន័យរបស់អ្នក៖

នៅក្រោមច្បាប់ការពារទិន្នន័យ លោកអ្នកមានសិទ្ធិ៖

លោកអ្នកមិនតម្រូវឱ្យបង់ថ្លៃណាមួយសម្រាប់ការអនុវត្តសិទ្ធិរបស់លោកអ្នកនោះទេ។ ប្រសិនបើលោកអ្នកធ្វើការស្នើសុំ យើងខ្ញុំមានពេលមួយខែ ដើម្បីឆ្លើយតបទៅលោកអ្នកវិញ។

សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋានខាងក្រោម ប្រសិនបើលោកអ្នកចង់ធ្វើការស្នើសុំ៖

The Max Foundation
1448 NW Market St.
Suite 500
Seattle, WA 98107
+1 (206) 778-8660
info@themaxfoundation.org