fbpx

តើព័ត៌មានអ្វីខ្លះដែលយើងត្រូវការក្នុងដំណើរការនេះ?

ក្នុងករណីមានការចូលរួមពីអ្នកជំងឺក្នុង កម្មវិធី Max Access Solution (MAS) យើងខ្ញុំប្រមូល រក្សាទុក និងដំណើរការទិន្នន័យផ្ទាល់ខ្លួន(“ដំណើរការរួម) ដូចខាងក្រោម៖

  • ឈ្មោះរបស់អ្នក
  • ភេទរបស់អ្នក
  • ថ្ងៃខែឆ្នាំកំណើតរបស់អ្នក
  • លេខទំនាក់ទំនងរបស់អ្នក
  • អាសយដ្ឋានអ៊ីម៉ែលរបស់អ្នក
  • អាសយដ្ឋានទាក់ទងរបស់អ្នក
  • មន្ទីរពេទ្យនិងវេជ្ជបណ្ឌិតដែលលោកអ្នកកំពុងទទួលបានការព្យាបាលពី
  • ស្ថានភាពប្រាក់ចំណូល ឬហិរញ្ញវត្ថុរបស់អ្នក (ប្រសិនបើមាន) និង
  • ព័ត៌មានលម្អិតអំពីទំនាក់ទំនងរបស់អ្នកមើលថែទាំសុខភាពរបស់អ្នក (ប្រសិនបើមាន)

(“ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករួមគ្នា )

សម្រាប់យើងខ្ញុំផ្តល់ការគាំទ្រ និងការថែទាំសុខភាពគ្រប់គ្រាន់ យើងខ្ញុំនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនយ៉ាងសម្ងាត់ដូចខាងក្រោម ៖

  • ការធ្វើវិភាគរោគវិនិច្ឆ័យរបស់អ្នក
  • កាលបរិច្ឆេទធ្វើវិភាគរោគវិនិច្ឆ័យរបស់អ្នក
  • ការព្យាបាលដែលលោកអ្នកកំពុងទទួលបាន
  • កាលបរិច្ឆេទនៃការធ្វើតេស្តម៉ូលេគុលរបស់អ្នក និងលទ្ធផលតេស្ត PCR របស់អ្នក។

(“ទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នករួមគ្នា )

តើយើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដោយរបៀបណា និងហេតុអ្វី?

យើងខ្ញុំប្រមូលទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដោយផ្ទាល់ពីលោកអ្នក អ្នកមើលថែទាំសុខភាពបរបស់អ្នក និង/ឬ វេជ្ជបណ្ឌិតរបស់អ្នក នៅពេលលោកអ្នកដាក់ពាក្យចូលរួមជាអ្នកជំងឺនៅក្នុងកម្មវិធី MAS របស់យើង។យើងខ្ញុំដំណើរការទិន្នន័យផ្ទាល់ខ្លួននិងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកសម្រាប់គោលបំណងដូចខាងក្រោម៖

  • ដើម្បីកំណត់អត្តសញ្ញាណលោកអ្នក
  • ដើម្បីទំនាក់ទំនងជាមួយលោកអ្នក
  • ដើម្បីផ្តល់ការគាំទ្រ និងការថែទាំសុខភាពអ្នកជំងឺដល់លោកអ្នក
  • ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជំងឺ ឬការព្យាបាលរបស់អ្នក
  • ដើម្បីឱ្យយើងខ្ញុំអាចអនុវត្តតាមកាតព្វកិច្ចរបស់យើងក្រោមច្បាប់ឬបទប្បញ្ញត្តិណាមួយ
  • គោលបំណងផ្សេងទៀតដែលទាក់ទងនឹងការគ្រប់គ្រងផ្នែករដ្ឋបាលនិងការគ្រប់គ្រងកម្មវិធី។

(“គោលបំណងរួម)

យើងខ្ញុំអាចប្រើទិន្នន័យរបស់អ្នកតាមលក្ខណៈសរុប និងមិនកំណត់អត្តសញ្ញាណសម្រាប់ការបោះពុម្ពផ្សាយទេ។ ហើយនេះមានន័យថាទិន្នន័យណាមួយដែលអាចកំណត់អត្តសញ្ញាណលោកអ្នក (ឧទាហរណ៍ ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន) នឹងត្រូវលុបចេញដូច្នេះគ្មាននរណាម្នាក់នឹងអាចភ្ជាប់ទិន្នន័យរបស់អ្នកជាមួយលោកអ្នកបានទេ។

តើយើងខ្ញុំនឹងបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកជូនដល់អ្នកណា?

យើងខ្ញុំអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួននិង/ឬទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកជូនដល់៖

  • អង្គភាពនានានៅក្នុងអង្គការមូលនិធិដឺម៉ាក The Max Foundation និង
  • ទីភ្នាក់ងារអនុវត្តច្បាប់ ឬទីភ្នាក់ងាររដ្ឋាភិបាល ប្រសិនបើយើងមានកាតព្វកិច្ចដើម្បីអនុវត្តដូច្នេះតាមច្បាប់។

ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នក ក៏ត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យដែលការពារផ្អែកតាមគេហទំព័រដែលត្រូវរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក។

យើងខ្ញុំនឹងមិនបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់អ្នកដល់ភាគីទីបីផ្សេងទៀតដោយគ្មានការយល់ព្រមពីលោកអ្នកទេ។ យើងខ្ញុំនឹងការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន និង/ឬ ទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នក និងធានាថាត្រូវរក្សាទុកទិន្នន័យដោយសុវត្ថិភាព។

តើមានផលវិបាកអ្វីខ្លះ ដល់លោកអ្នកដែលមិនយល់ព្រមចំពោះការធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់នេះ?

ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនសម្ងាត់របស់លោកអ្នកនៅក្នុងលិខិតជូនដំណឹងអំពីទិន្នន័យផ្ទាល់ខ្លួននេះទេ លោកអ្នកប្រហែលជាមិនអាចចូលរួមក្នុងកម្មវិធីអង្គការមូលនិធិម៉ាក The Max Foundation បានទេ។

សិទ្ធិការពារទិន្នន័យរបស់អ្នក៖

នៅក្រោមច្បាប់ការពារទិន្នន័យ លោកអ្នកមានសិទ្ធិ៖

  • សិទ្ធិរបស់លោកអ្នកក្នុងការទទួលបានការជូនដំណឹងលោកអ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីទិន្នន័យរបស់លោកអ្នកដែលកំពុងប្រមូល របៀបប្រើប្រាស់ទិន្នន័យនោះ រយៈពេលត្រូវរក្សាទុកព័ត៌មាន ហើយថាតើត្រូវចែករំលែកព័ត៌មានជាមួយភាគីទីបីណាមួយឬអត់។
  • សិទ្ធិរបស់លោកអ្នកចំពោះការទទួលបានលោកអ្នកមានសិទ្ធិស្នើសុំឯកសារថតចម្លងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។
  • សិទ្ធិរបស់លោកអ្នកចំពោះការកែតម្រូវលោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងខ្ញុំកែតម្រូវ (ត្រឹមត្រូវ) ព័ត៌មានដែលលោកអ្នកគិតថាមិនត្រឹមត្រូវឬមិនពេញលេញ។
  • សិទ្ធិរបស់លោកអ្នកចំពោះការលុបចោលលោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងខ្ញុំលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។
  • សិទ្ធិរបស់លោកអ្នកក្នុងការកំណត់លក្ខខណ្ឌដំណើរការលោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងខ្ញុំការកំណត់លក្ខខណ្ឌដំណើរការព័ត៌មានរបស់លោកអ្នកនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។
  • សិទ្ធិរបស់លោកអ្នកចំពោះការជំទាស់នឹងដំណើរការលោកអ្នកមានសិទ្ធិជំទាស់នឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងស្ថានភាពជាក់លាក់ណាមួយ។
  • សិទ្ធិរបស់លោកអ្នកចំពោះការផ្ទេរទិន្នន័យលោកអ្នកមានសិទ្ធិស្នើសុំឱ្យយើងខ្ញុំផ្ទេរព័ត៌មានដែលលោកអ្នកបានផ្តល់ឱ្យយើងខ្ញុំទៅស្ថាប័នមួយផ្សេងទៀត ឬជូនទៅលោកអ្នកក្នុងស្ថានភាពជាក់លាក់ណាមួយ។
  • សិទ្ធិរបស់លោកអ្នកចំពោះការទទួលបានលិខិតជូនដំណឹងអំពីការរំលោភបំពានទៅលើព័ត៌មានរបស់លោកអ្នកលោកអ្នកមានសិទ្ធិទទួលបានលិខិតជូនដំណឹងនៅពេលមានការរំលោភបំពានលើព័ត៌មានសុខភាពក្នុងការការពារដែលមិនមានសុវត្ថិភាពរបស់លោកអ្នក។

លោកអ្នកមិនតម្រូវឱ្យបង់ថ្លៃណាមួយសម្រាប់ការអនុវត្តសិទ្ធិរបស់លោកអ្នកនោះទេ។ ប្រសិនបើលោកអ្នកធ្វើការស្នើសុំ យើងខ្ញុំមានពេលមួយខែ ដើម្បីឆ្លើយតបទៅលោកអ្នកវិញ។

សូមទាក់ទងមកយើងខ្ញុំតាមអាសយដ្ឋានខាងក្រោម ប្រសិនបើលោកអ្នកចង់ធ្វើការស្នើសុំ៖

The Max Foundation
1448 NW Market St.
Suite 500
Seattle, WA 98107
+1 (206) 778-8660
info@themaxfoundation.org